ជំនួបរវាង អង្គរថាយហ្គឺរ ជាមួយ ទ័ព នឹងធ្វើតេស្តសុខភាពអ្នកចូលទស្សនា

0

ភ្នំពេញ៖នៅក្នុងការប្រកួតរវាងក្រុម អង្គរថាយហ្គឺរ ជាមួយក្រុម កងយោធពលខេមរភូមិន្ទ (ទ័ព) នាថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ សប្តាហ៍ទី៤ ពានរង្វាន់លីគកំពូលកម្ពុជា នាវេលាម៉ោង ៣:៣០ នាទីរសៀល លើវាលស្មៅកីឡដ្ឋាន SRU ។

ដើម្បីបង្ការ និងសុវត្ថិភាពសម្រាប់អ្នកគាំទ្រ ក្លិបបាល់ទាត់អង្គរថាយហ្គឺរនឹងធ្វើការតេស្តស្ទង់កម្តៅដល់ទស្សនិកជនដែលមកចូលរួមទស្សនារាល់ការប្រកួត ក៏ដូចជាជំនួបសប្តាហ៍ទី៤ ជាមួយ ទ័ព ក៏មានការការពារដើម្បីបង្កាជំងឺថ្មីកូរូណា។

គួរំលឹកផងដែរថា គិតត្រឹមសប្តាហ៍ទី៤នេះ អង្គថាយហ្គឺរ កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ដោយ ៣ប្រកួត ឈ្នះ ២ដង ស្មើម្តង ខណៈដែល ទ័ព ក្នុងការបង្ហាញខ្លួន ៣លើក ឈ្នះម្តង ស្មើម្តង នឹងចាញ់ម្តង កំពុងឈរនៅលេខ៧ ៕
អត្ថបទ៖ មៃ ចាន់បុត្រ