ថ្ងៃ៥ មីនា បង្ក្រាប​បទល្មើស​គ្រឿងញៀន ​២៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ១០៩​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ១០៩​នាក់​ (​ស្រី ​៧​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ២៦​ករណី ​ទូទាំងប្រទេស ​នៅ​ថ្ងៃទី​៥ មីនា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ១០៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៨១​នាក់​(​ស្រី​៧​នាក់​) និង​ប្រើប្រាស់ ២៨​នាក់​(​ស្រី​ម្នាក់​) ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៥ មីនារួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៦៦,​ក្រាម​ក្រាម និង​៥៥​កញ្ចប់​តូច ។​

​លទ្ធផល​ខាងលើ ១១​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖

+​នគរបាល៖ ៩​អង្គភាព​

១ / បន្ទាយមានជ័យ​៖ ប្រើប្រាស់ ៣​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ៤​កញ្ចប់​តូច​។​

២ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ៦​ករណី ឃាត់ ៩​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ១៤,២០​ក្រាម​។​

៣ / កំពង់ចាម​៖ ប្រើប្រាស់ ២​ករណី ឃាត់ ១១​នាក់​។​

៤ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៤៨,៥៣​ក្រាម​។​

៥ / កណ្ដាល​៖ ជួញដូរ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១៧​កញ្ចប់​តូច​។​

៦ / រត​នះ​គី​រី​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៣,២៧​ក្រាម​។​

៧ / ស្វាយរៀង​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​

៨ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១៣​កញ្ចប់​តូច​។​

៩ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៤​ករណី ឃាត់ ៥៥​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១៣​កញ្ចប់​តូច​។​

+​កងរាជអាវុធហត្ថ៖ ៣​អង្គភាព​

១ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ៩​នាក់ ចាប់យក​Ice ០,២៨​ក្រាម​។​

២ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ២​កញ្ចប់​តូច​។​

៣ / ស្វាយរៀង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច ៕