Home សង្គម ចំ​ណូល​គយ​ធ្លាក់​ចុះ​បន្តិច ដោយ​សារ​ឥទ្ធិពល​ជំ​ងឺ​កូវីដ១៩

ចំ​ណូល​គយ​ធ្លាក់​ចុះ​បន្តិច ដោយ​សារ​ឥទ្ធិពល​ជំ​ងឺ​កូវីដ១៩

0

ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ចំណូលចូលអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា មានការធ្លាក់ចុះបន្ដិចដោយសារបញ្ហា ជំងឺកូរ៉ូណាប្រភេទថ្មី។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងាររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោក គុណ ញឹមមានប្រសាសន៍ថា «ខែកមុ្ភៈនេះ ចំណូល របស់យើងទាប ជាងផែនការបន្ដិច ។ ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផែនការដែលកំណត់ ដោយច្បាប់ហិរញ្ញវត្ថុ គឺត្រូវប្រមូលឲ្យបាន ២៩០០លានដុល្លារ ។ បើសិនគិតជាមធ្យមប្រចាំខែ យើងត្រូវប្រមូលឲ្យបានជិត ២៥០លានដុល្លារ សម្រាប់ខែមួយ យើងប្រមូលបាន ២៥៥លានដុល្លារ មានន័យថា លើសផែនការបន្ដិច ។ប៉ុន្ដែសម្រាប់ខែពីរ យើងប្រមូលបានតែ២៣៥លានដុល្លារទេ ដូច្នេះខ្វះបន្ដិច»៕

Previous articleធ​នា​គារ​ជាតិ​នៃ​កម្ពុ​ជា​ដាក់​ចេញ​វិធាន​ការ​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​បរិ​ការណ៍​ផ្ទុះ​វីរុស Covid-19 និង​ការព្យួរ EBA
Next articleធ​នា​គារ​ពិ​ភ​ព​លោ​ក​ប​ញ្ចេ​ញ​ក​ញ្ចប់​ថ​វិ​កា​បន្ទាន់ ១២ប៊ី​លាន​ដុល្លារ ជួយ​ដល់​ប្រ​ទេ​ស​កំ​ពុង​អភិ​វឌ្ឍ​ទប់​ទល់​ឥទ្ធិពល ជំងឺកូវីដ-១៩