ធ​នា​គារ​ជាតិ​នៃ​កម្ពុ​ជា​ដាក់​ចេញ​វិធាន​ការ​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​បរិ​ការណ៍​ផ្ទុះ​វីរុស Covid-19 និង​ការព្យួរ EBA

0

ភ្នំពេញ៖ លោក អ៊ិន ចាន់នី សហប្រធានក្រុមការងារវិស័យឯកជន បានឯកភាពទទួលយកនូវវិធានការនានា ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះវីរុស Covid-19 និងការព្យួរភាពអនុគ្រោះពន្ធ នៃការនាំចេញទំនិញមួយចំនួនក្រោមកម្មវិធី EBA។
ក្នុងកិច្ចប្រជុំជាមួយសហប្រធានក្រុមការងារវិស័យឯកជន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហា និងសំណូមពរដែលស្នើដោយវិស័យឯកជន សម្រាប់ជាធាតុចូល និងលើកជាសំណើក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជននាថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា សំណូមពរដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានដោះស្រាយក្នុងក្របខណ្ឌកម្រិតបច្ចេកទេស រវាងធនាគារជាតិនៃកម្ពុជា និងវិស័យឯកជន ក្នុងកិច្ចប្រជុំថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ចំពោះសំណូមពរដែលពាក់ព័ន្ធនឹងការងារអន្តរក្រសួង ដូចជា ការបង្កើតមជ្ឈមណ្ឌលទិន្នន័យរួម និងច្បាប់ស្តីពីបរធនបាលកិច្ចអង្គប្រជុំបានឯកភាពទទួលយក ដំណោះស្រាយ ដោយមិនលើកសំណើដាក់ចូលក្នុងរបៀបវារៈនៃវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ទេ៕