Home សង្គម ការ​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ នៅ​តែ​កើ​ត​មា​ន​ឡើង​ជា​បន្តបន្ទាប់ ទោះ​បី​មាន​ច្បាប់​គោល​នយោបាយ​ដី​ធ្លីក៏​ដោយ

ការ​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ នៅ​តែ​កើ​ត​មា​ន​ឡើង​ជា​បន្តបន្ទាប់ ទោះ​បី​មាន​ច្បាប់​គោល​នយោបាយ​ដី​ធ្លីក៏​ដោយ

0

ភ្នំពេញ ៖ លោក វេង សាខុន ប្រធានគណ:កម្មាធិការជាតិ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានថ្លែងថា បើទោះបីមានច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល បញ្ហារំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋ នៅតែកើតមានជាបន្តបន្ទាប់ តាមគ្រប់រូបភាព។

តាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក វេង សាខុន មានប្រសាសន៍ថា «ជារួមក្នុងការអនុវត្តនីតិវិធីកន្លងមកឃើញថា បើទោះបីមានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋ នៅតែកើតមានជាបន្តបន្ទាប់តាមគ្រប់រូបភាព ជាអាទិ៍ ៖ ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ពាណិជ្ជកម្ម សង់លំនៅឋាន ជនមានអំណាចបំផុសចលនាប្រជាពលរដ្ឋក្រីក្រ ឲ្យកាប់ទន្ទ្រាញដីព្រៃឈើ រួចធ្វើលិខិតទិញលក់ផ្ទេរកម្មសិទ្ធិ ដោយមានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋអំណាច»
លោកបន្ដថា បញ្ហាទាំងអស់នេះ គឺជាចំណោទធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលធ្វើឲ្យគណ:កម្មាធិការជាតិមានការបារម្ភចំពោះការបាត់បង់ធនធានដីព្រៃឈើជាតិនាពេលអនាគត៕

Previous articleផ្សារស្ទឹង​មាន​ជ័យ​ចាស់​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ខ្លាំង​ នឹង​ត្រូវ​ធ្វើការ​ជួស​ជុល​ឡើង​វិញ​បើ​​អាជីវ​ករ​ឯក​ភាព
Next articleលោក ស ថាវី អតីត​អភិបាល​ខេត្ត​ឧត្តរមានជ័យ និង​បក្ខ​ពួក​៨​នាក់​ផ្សេង​ទៀត ជាប់​ចោទ​ពីបទ​លួច​ដីលក់