សត្វក្តាន់ ដែលគិត​ថាផុតពូជ ពីកម្ពុ​ជា​តាំង​ពីឆ្នាំ​២០០៦ ពេល​នេះ​លេចមុខ នៅ​ដែន​ជម្រ​ក​សត្វព្រៃ ព្រែកប្រសព្វ

0

ភ្នំពេញ៖ សត្វក្ដាន់ដែលគិតថា ផុតពូជពីប្រទេកម្ពុជា តាំងពីឆ្នាំ២០០៦ ត្រូវបានប្រទះពីភាពរស់រានមានជីវិត ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបាននៅដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ ។

តាមការផ្សាយព័ត៌មានផ្លូវការរបស់អង្គការ WWF នៅថ្ងៃទី២ មីនា បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការគាំទ្របច្ចេកទេសពី BINCO ក្រុមការងារស្រាវជ្រាវ និងពង្រឹងការអនុវត្តច្បាប់ មកពីមន្ទីរបរិស្ថាន ខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ បានទៅត្រួតពិនិត្យម៉ាស៊ីន ថតស្វ័យប្រវត្តិ (camera trap) ដែលបានដំឡើង ក្នុងដែន ជម្រកសត្វព្រៃព្រែកប្រសព្វ និងបានបញ្ជាក់ពីភាពនៅរស់រានមានជីវិត របស់សត្វក្តាន់នៅកម្ពុជានៅឡើយ ។

សត្វក្តាន់ ជាប្រភេទសត្វដែលត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជាសកល ក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានគេសន្មត់ថាបាន ផុតពូជពីប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០០៦ នៅពេលដែលសត្វក្តាន់ ត្រូវបានគេរកឃើញ ឡើងវិញនៅក្នុងខេត្តក្រចេះ។ កត្តាគម្រាមកំហែងចម្បងៗ ទៅលើការរស់រាន របស់សត្វក្តាន់រួមមាន ការបរបាញ់ដើម្បីយកសាច់ ការបាត់បង់ទីជម្រក ដោយសារការកាប់ឈើធ្វើធ្យូង និងការរុករានដីព្រៃដើម្បីធ្វើកសិកម្ម ៕