ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ បានចុះឆែកឆេរ ទីតាំងខុនដូរឈ្មោះ មេហ្សុងរូប៊ី ស្ថិតនៅផ្លូវ ឌួង ងៀប ក្រុមទី ៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ៤នាក់ ពាក់ព័ន្ធ ករណីចាប់ជំរិតនៅប្រទេសវៀតណាម ។
បើតាមសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា សម្ភារដកហូតរួមមាន ៖
លិខិតឆ្លងដែន ៣ក្បាល , កុំព្យូទ័រយួរដៃ ៤គ្រឿង , ទូរស័ព្ទដៃ ៨គ្រឿង , ស៊ីមកាតមួយចំនួន , ខ្សែលោហធាតុ ពណ៌លឿង ១ខ្សែ , លុយរៀល ១៥,០០០រៀល និងលុយដុល្លារ ៥ដុល្លារ , កាបូបចំនួន ២ ។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ខាងលើត្រូវបានបញ្ជូន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីអនុវត្ត នីតិវិធីបន្ត ៕