ចាប់បញ្ជូន​ជនជាតិវៀត​ណាម ៥នាក់ ទៅស្រុក​កំណើត​វិញ ក្រោយ​ចូល​កម្ពុជា​ដោយខុស​ច្បាប់

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានដឹកនាំមន្រ្តីនគរបាល ក្នុងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាន សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីថ្ងៃចន្ទ ទី ០២ ខែ មីនា ឆ្នាំ ២០២០ បានចុះធ្វើរដ្ឋបាល ក្នុងមូលដ្ឋានក្រុងបាត់ដំបង ក្នុងនោះបានរកឃើញជនបរទេស ជាជនជាតិ វៀតណាម ចំនួន ០៥នាក់ ស្រី ០១នាក់ ដែលមានលិខិតឆ្លងដែនផ្ទាល់ខ្លួន ប៉ុន្តែសាមីខ្លួនមិនបោះត្រា រឺ វីសា ចូលក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

ជនជាតិវៀតណាមទាំង ៥នាក់រួមមានឈ្មោះដូចខាងក្រោម៖
១- វូ ធីអាញ់ (Vu Ha Thao) ភេទស្រី អាយុ ២៣ឆ្នាំ លិខិតឆ្លងដែនលេខ C4661251។
២- ដាវ ហាថាវ (Dao Ha Thao) ភេទប្រុស អាយុ ២៦ឆ្នាំ លិខិតឆ្លងដែនលេខ C7974774 ។
៣- ង្វៀង វ៉ាន់ហ្វាង (Nguyen Van) ភេទប្រុស ៣១ឆ្នាំ លិខិតឆ្លងដែនលេខ B9630384 ។
៤- ឡេ អាញ់ថឹង (Le Anh Thong) ភេទប្រុស អាយុ ២៥ឆ្នាំ លិខិតឆ្លងដែនលេខ C8188117 ។
៥- ត្រឹង ហាយទៀង (Tran Hai Tien) ភេទប្រុស អាយុ ២៥ឆ្នាំ លិខិតឆ្លងដែនលេខ C8871231 ។
ក្រោយពេលធ្វើការស្រាវជ្រាវ ជនជាតិបរទេសទាំង ៥នាក់នេះ ចូលមកព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ហើយពេលនេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕