ភ្នំពេញ៖ អ្នកនិយមដើរលេងព្រៃ និងខ្វល់ពីបញ្ហាបរិស្ថានលោក ចាន់ទី សុធី បានបង្ហាញការងឿងឆ្ងល់ពាក់ព័ន្ធអ្នកព័ត៌មានលើបណ្តាញសង្គម លោក K01 បានផ្ញើលុយបានពីការលក់ឡានអោយ Ben ប៉ុន្មាន? ក្រោយពីអ្នកសារព័ត៌មានរូបនេះ បានប្រកាសក្តែងៗថា នឹងផ្តល់ថវិកា ៥០ដុល្លារ ដោយដកចេញតម្លៃនៃរថយន្ត ដែលបានលក់ចេញ ។
ការលើកឡើងពីសំណាក់លោក K01 យ៉ាងដូច្នោះបន្ទាប់ពី មានករណីដុតស្ពាន ដែលជាផ្លូវច្រកចូល និងចេញ ទៅកាន់ ផ្ទះរបស់ Ben ដែលជាអ្នកយកចិត្តទុកដាក់ ទៅលើធម្មជាតិ ។
ទន្ទឹមជាមួយគ្នានេះដែរ លោក ចាន់ទី សុធី បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គមនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឲ្យដឹងថា «ម្សិលម្ងៃបាយល្ងាចជាមួយ Ben ខ្ញុំសួរថា K01 ផ្ញើរលុយបានពីការលក់ឡានអោយគាត់ប៉ុន្មាន? គាត់ថាគាត់អត់មានឃើញលុយពី K01 ឫក៏ក្រុមហ៊ុនលក់ឡានរបស់ K01 ទេ។ សង្ស័យថាលក់មិនដាច់មួយសោះបានជាអត់អញ្ចឹង សូមបងប្អូនជួយទិញឡានគាត់ផង ហើយក៏សូម អំពាវនាវអោយបងប្អូនក្នុងបណ្ដាញសង្គមកុំយកឈ្មោះ Ben ទៅប្រើដើម្បីរកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនទៀត» ។
លោកក៏បានបញ្ជាក់មួយយ៉ាងខ្លី ទៀតថា នឹងសង្ឈឹមថា លោក K01 នឹងពាំនាំថវិកា ទៅជួយដល់ Ben ដល់កន្លែង ដែលគាត់កំពុងស្នាក់នៅ ៕



ខាងក្រោមនេះ រូបលោក ចាន់ទី សុធី



