បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ ថ្លែងថាទោះជាសង្ហា ឬមិនសង្ហា ក៏ពេលនេះមានចៅ ២០នាក់រួចទៅហើយ

0

ភ្នំពរញ៖ សម្ដេចតេជោ ហ៊ុន សែន បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ បាននិយាយក្នុងន័យលេងសើចថា ទោះជាសង្ហា ឬមិនសង្ហា ក៏ពេលនេះមានចៅ ២០នាក់រួចទៅហើយដែរ ។

កាលពីពេលថ្មីៗនេះប្រជាជនចិនបានដាក់ឈ្មោះថ្មី ឲ្យនាយករដ្ឋមន្រ្តីកម្ពុជាថា បុរសសង្ហាដើរបញ្រ្ចាស់ទិស ។ ការដាក់ឈ្មោះថ្មីរបស់ប្រជាជនចិននេះដែរ ធ្វើឡើងស្របពេលដែលបណ្ដាប្រទេសនានា បានរើសអើងចិន បិទជើងហោះហើរ ជាមួយចិន កំពុងជួបវិបត្តិមេរោគកូវីដ១៩ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែមិនរើសអើងចិននោះទេ ថែមទាំងហ៊ាន ធ្វើដំណើរទៅទស្សនកិច្ច នៅទីក្រុងប៉េកាំង ។​

សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ កុម្ភៈនេះថា «ថ្ងៃ២៤កម្ភះ២០២០កន្លងមកនេះ មានស្ត្រីអ្នកកាសែតចិនម្នាក់ បានប្រាប់ខ្ញុំថា មានជនជាតិចិនមួយចំនួន បានដាក់ឈ្មោះឲ្យខ្ញុំថា បុរសសង្ហាធ្វើដំណើរបញ្ច្រាស់ ។ តើខ្ញុំពិតជាសង្ហាមែនទេ? ក្នុងឯកសណ្ឋានវាយ កូនគោលនាព្រឹកនេះ។ សូមទោសនិយាយលេងទេព្រោះបើ ទោះជាសង្ហា ឬមិនសង្ហា ក៍ពេលនេះមានចៅ ២០នាក់រួចទៅហើយដែរ» ៕