ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញមុខអះអាងប្រាប់ សាធារណជន និងអ្នកសារព័ត៌មានថា នៅវេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា”ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo)ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណើតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបញ្ជាក់ថាបុរសជនជាតិចិនខាងលើស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ៕