ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៦នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៥៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៣នាក់(ស្រី៣នាក់) និងប្រើប្រាស់ ១៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន(ice) = ១៨០,៨៧ក្រាម និង៤៦កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ១១២,៧១ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ២,០ក្រាម។
៣ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៤ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៩,២៦ក្រាម។
៥ / កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៥កញ្ចប់តូច។
៦ / សៀមរាប៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៧ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ១០ករណី ឃាត់ ១៨នាក់ ចាប់យកIce ៤០កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៤អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៥៧ក្រាម។
២ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ២៤,៤៣ក្រាម។
៣ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។
៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៦ក្រាម ៕