រដ្ឋមន្រ្តីមហាផ្ទៃប្រាប់សមត្ថកិច្ចបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍សំដៅឲ្យពលរដ្ឋពាក់មួកសុវត្ថិភាព១០០%​នា ពេលយប់

0

ភ្នំពេញ៖ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​​ ​និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ មានប្រសាសន៍ថា​ ​ពេលថ្ងៃពាក់មួក​ សុវត្ថិភាព​ស្ទេីរ១០០%​ ពេលយប់មិនសូវពាក់មួក​ ដូច្នេះ​ ភាគីពាក់ព័ន្ធ​ ត្រូវបន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍​ ទាំងថ្ងៃ​ និងយប់​ ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម​ ស​ ខេង​មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០​ នៅទីស្ដីការ​ ក្រសួងមហាផ្ទៃ​ នាថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២០។

សម្តេចក្រឡាហោម ស ខេងបានលើកឡើងបន្ថែមថាមនុស្សទាំងអស់គឺស្មើភាពចំពោះមុខច្បាប់​ ដោយត្រូវតែគោរពតាមគោលការនៃច្បាប់ដែលបានចែងក្នុងមាត្រានៃច្បាប់នីមួយៗរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះសម្តេចក្រឡាហោមក៏បានស្នើឱ្យគនរបាលចរាចរណ៍ចាត់វិធានការណ៍អនុវត្តលើការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានតឹងរឹង និងអនុវត្តចំពោះមុខដោយស្មើភាពគ្នា ក្នុងនាមនគរបាលអនុវត្តច្បប់៕