Tottenham បានជឿជាក់ថា កីឡាករ Son Heung-min មិនមានហានិភ័យក្នុងការឆ្លងវីរុស កូរ៉ូណានោះទេ ថ្វីបើបានអនុញ្ញាតិឲ្យគាត់ ធ្វើដំណើរទៅកាន់ ប្រទេសកូរ៉េខាងត្បូង ដើម្បីវះកាត់ដៃ ដែលបាក់ ខណៈដែ ទីតាំងវះកាត់នេះ ស្ថិតនៅចម្ងាយ ១៥០ម៉ាយ៍ ពីតំបន់ដែលរងផល ប៉ះពាល់ ។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានវិលទៅកាន់មាតុភូមិវិញ កាលពីសប្តាហ៍មុន ហើយពេលនេះ លោក Jose នឹងត្រូវដាក់គាត់ក្នុងបញ្ជីររបួស រហូតដល់ចប់រដូវកាលនេះ ។
ប្រភពព័ត៌មានចុងក្រោយបានលើកឡើងថា Son នឹងអាចត្រលប់មកកាន់ទឹកដីអង់គេ្លសវិញ នៅសប្តាហ៍នេះ ។ ក្នុងនោះដែរ Spurs នឹងធានាថានឹងធ្វើតាមគោលការណ៍សុខភាព របស់រដ្ឋាភិបាល សម្រាប់អ្នកដែលធ្វើដំណើរពីប្រទេសដែលរងផលប៉ះពាល់ពី Covid-19 ។
ក្លិបនេះត្រូវបានគេនិយាយថាមានអារម្មណ៍ធូរស្បើយពីដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទ្វីបអាស៊ីប៉ុន្តែត្រូវបានគេរំពឹងថានឹងធានាថាគាត់មិនបានឆ្លងជំងឺនេះទេ៕