ដំណឹងល្អ!រោងចក្រកាត់ដេរនឹងមិនបិទទ្វារក្រោយទូតចិនប្រកាសផ្ដល់វត្ថុធាតុដើមដល់កម្ពុជា

0

ភ្នំពេញ៖ជាដំណឹងល្អមួយក្នុងស្ថានភាពដ៏លំបាកនេះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានប្រកាសផ្ដល់វត្ថុធាតុដើមជូនក្រុមហ៊ុនកម្ពុជាដើម្បីធ្វើឲ្យការខូចខាតនៃក្រុមហ៊ុនកម្ពុជាស្ថិតក្នុងកម្រិតទាបបំផុត។

ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ នេះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា“៦០%នៃវត្ថុធាតុដើមរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជាត្រូវបាននាំចូលពីចិនដោយសារការទទួលរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ក្រុមហ៊ុនផលិតសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជាបានប្រឈមមុខក្នុងបញ្ហាកង្វះខាតវត្ថុធាតុដើម។ចំពោះបញ្ហាប្រឈមមួយនេះស្ថាប័នពាក់ព័ន្ធនៅប្រទេសចិនបានយកចិត្តទុកដាក់លើបញ្ហាមួយនេះ និងកំពុងសម្រុះសម្រួលរកវិធានការគ្រប់បែបយ៉ាងដើម្បីផ្ដល់វត្ថុធាតុដើមជូនក្រុមហ៊ុនកម្ពុជាដើម្បីធ្វើឲ្យការខូចខាតនៃក្រុមហ៊ុនកម្ពុជាស្ថិតក្នុងកម្រិតទាបបំផុត”៕