ភ្នំពេញ៖មន្ត្រីសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងទ័ពជើងទឹកជើងនៅលើផ្ទៃសមុទ្រកោះកុងក្រៅ នៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០បានធ្វើការឃាត់កប៉ាល់នេសាទ ជនជាតិតៃវ៉ាន់ ចំនួន ០៤ នាក់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងនិងពិនិត្យរកមេរោគកូវីដ១៩។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថាជនជាតិតៃវ៉ាន់ ចំនួន ៤ នាក់មានឈ្មោះដូចខាងក្រោម៖
1. LEE SHIH YUAN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 353457930 ថ្ងៃខែឆ្នាំកំណើតៈ ២០ មីនា ១៩៧៣
2. LIAW CHUEN SEN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 312621852 ថ្ងៃខែឆ្នាំកំណើតៈ ២២ មេសា ១៩៥៦
3. YEH CHUN-YIN ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 313624060 ថ្ងៃខែឆ្នាំកំណើតៈ ១០ កក្កដា ១៩៥៣
4. MAI SHENG-I ជនជាតិ តៃវ៉ាន់ លេខលិខិតឆ្លងដែន: 315908547 ថ្ងៃខែឆ្នាំកំណើតៈ ០៥ ឧសភា ១៩៧៨
ជនជាតិតៃវ៉ាន់ទាំង ៤ នាក់បានធ្វើដំណើរតាមកប៉ាល់នេសាទ ចេញពីប្រទេសនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ហើយបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមិនបានចូលចតនៅប្រទេសណាមួយឡើងមុនពេលមកដល់ប្រទេសកម្ពុជា ។
ឆ្លងកាត់ការត្រួតពិនិត្យតាមបច្ចេកទេសវេជ្ជសាស្រ្ត របស់មន្ត្រីសុខាភិបាល មិនមានសញ្ញា និងរោគសញ្ញា ទាក់ទងនឹងជំងឺរលាកសួតប្រភេទថ្មី CoVid-19 ឡើយ ដោយពួកគាត់មានកំដៅធម្មតា មិនមានបញ្ហាផ្លូវដង្ហើម ។ បច្ចុប្បន្នកប៉ាល់របស់ជនជាតិតៃវ៉ាន់ បានចតនៅលើផ្ទៃសមុទ្រកោះកុងក្រៅ ដើម្បីជួសជុលម៉ាសុីនកប៉ាល់ និងស្ថិតក្រោមការតាមដានរបស់កងទព័ជើងទឹកសមុទ្រកោះកុងក្រៅ ៕