ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាពេលខាងមុខសម្ដេចនឹងអញ្ជើញ បើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅខេត្តសៀមរាប ដើម្បីរួមចំណែកទាក់់ទាញ ទេសចរក្នុងស្រុក ក៏ដូចជាជួយស្រោចស្រង់ វិស័យទេសចរណ៍នៅកម្ពុជា ដែលរងផលប៉ះពាល់ខ្លាំង ពីជំងឺ COVID-19 ។
ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសជូនជនរួមជាតិ ទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ និងកាត់ដេរនៅកម្ពុជា។ សម្ដេចថា ទន្ទឹមគ្នានេះរាជរដ្ឋាភិបាល ក៏មិនបានឱបដៃឈរមើល ការលំបាកនេះនោះទេ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការនានាជាច្រើន ដើម្បីដោះស្រាយផងដែរ ។
លើសពីនេះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងថា អង្គរសង្រ្កាន្តថ្នាក់ជាតិនៅឆ្នាំនេះ មិនអាចធ្វើនៅខេត្តសៀមរាបបានទេ ប៉ុន្តែនៅតាមបណ្ដារាជធានី ខេត្ត ស្រុក ខណ្ឌ អាចធ្វើសង្រ្កាន្តបាននៅមូលដ្ឋានរបស់ខ្លួនបាន ៕