កម្ពុជា នឹងមិនសុំ EBA ២០% ដែលបាត់បង់ត្រឡប់មកវិញ ខណៈបញ្ហានេះបង្កឲ្យមានផលប៉ះពាល់ខ្លះ ដល់វិស័យកាត់ដេរ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់អ្នកនយោបាយ និងជនរួមជាតិថា កម្ពុជានឹងមិនសុំ EBA ២០% ដែលបាត់បង់នោះត្រឡប់មកវិញទេ ខណៈទំនិញកម្ពុជាជាង ៩ពាន់មុខ នៅតែអាចនាំចេញទៅកាន់ ទីផ្សារអឺរ៉ុបដោយរួចពន្ធដដែល ។

ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ករណីគណៈកម្មការអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បង្កឲ្យមានផលប៉ះពាល់ខ្លះ ដល់វិស័យកាត់ដេរ។

សម្ដេចតេជោ ក៏បានប្រាប់ទៅកាន់លោក មាស នី អ្នកវិភាគផងដែរថា កម្ពុជានឹងមិនយកអធិបតេយ្យភាព និងឯករាជ្យជាតិទៅដោះដូរ នូវជំនួយណាមួយនោះទេ ។