ភ្នំពេញ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួន ចោរឌីជីចល លួចគណនីហ្វេសប៊ុកគេឲ្យផ្ញើប្រាក់ឲ្យខ្លួន តាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចការស្នើសុំកិច្ចសហការណ៍អនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំមន្ត្រីនគរបាលក្នុងក្រុមការងារអនុវត្តដីកានៃស្នងការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការនាំខ្លួនឈ្មោះ រ៉េន សារី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចយកគណនីហ្វេសប៊ុកអ្នកដទៃដើម្បី(ឆាតChat)ឲ្យគេផ្ញើប្រាក់មកឲ្យខ្លួនដោយចេតនានាពេលកន្លងទៅ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២០ខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកែបធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន០២នាក់ភេទប្រុសក្នុងករណី (លួចបន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន )កាលពីថ្ងៃទី ១៨ខែ ធ្នូ ឆ្នាំ២០១៩ ហើយក្នុងសកម្មភាពជាបន្តបន្ទាប់មានការចូលរួមរបស់ឈ្មោះ រ៉ែន សារី នេះផងដែរ។
ជនស័ង្សយត្រូបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕