Home សង្គម ស្ពានថ្មើរជើងខាងលិច ផ្សារដើមគរ គ្រោងបញ្ចប់ការសាងសង់ មុនថ្ងៃសិទ្ធិនារី ៨ មីនា

ស្ពានថ្មើរជើងខាងលិច ផ្សារដើមគរ គ្រោងបញ្ចប់ការសាងសង់ មុនថ្ងៃសិទ្ធិនារី ៨ មីនា

0

ភ្នំពេញ៖ ស្ពានថ្មើរជើង ចំណុចខាងលិចផ្សារដើមគរដែល មានបណ្ដោយប្រវែង ២៧ម៉ែត និងទទឹងប្រវែង ៣ម៉ែត្រ ត្រូវបានសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ បានតម្លើងតួស្ពានរួចរាល់នាយប់១៩ កុម្ភៈ សម្រេចបាន ៨៥% ហើយ ដោយតាមផែនការ នឹងសម្រេចឲ្យបានរួចរាល់ នៅមុនថ្ងៃទី៨ ខែមីនា ខាងមុខ ។

ស្ពានអាកាសថ្មើរជើងនេះ ស្ថិតនៅក្បែរផ្សារដើមគរ ឈាងខាងលិច ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីធានាបានសុវត្ថិភាព ចំពោះអ្នកដំណើរដោយការដ្ឋាន បានបិទចរាចរឆ្លងកាត់ ក្នុងរយៈពេលតម្លើង តម្រូវឲ្យប្រជាពលរដ្ឋ ពង្វាងចរាចរ នៅទីតាំងការដ្ឋាន ជាពិសេសជាការកាត់បន្ថយ ការកកស្ទះចរាចរ ខណៈពេលថ្ងៃតំបន់នេះ ជាតំបន់មមាញឹកខ្លាំង ៕

Previous articleដូចខ្វះមុខរបរ ឪធ្វើធំប៉ុណ្ណឹងដែរ បែរជាកូនប្រុស រកស៊ីគ្រឿងញៀន
Next articleក្រុមសហជីព និងអង្គការសង្គមស៊ីវិលស្នើឲ្យពិនិត្យលើច្បាប់ស្ដីពីសហជីពឡើងវិញ