ដូចខ្វះមុខរបរ ឪធ្វើធំប៉ុណ្ណឹងដែរ បែរជាកូនប្រុស រកស៊ីគ្រឿងញៀន

0

ភ្នំពេញ៖ កូនប្រុសអនុប្រធាន ពន្ធនាគារខេត្តកណ្តាល ក្នុងចំណោមបក្ខពួក ៣នាក់ទៀត ដែលជាមុខសញ្ញាចែកចាយគ្រឿងញឿន ដ៏សកម្មប្រចាំក្រុងតាខ្មៅ ត្រូវកម្លាំងពិសេសរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម ក្រុមស្រមោច សហការជាមួយកម្លាំង ផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ធ្វើការចុះបង្ក្រាបឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ កាលពីម៉ោង ១យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យទាំង ៣នាក់ខាងលើមានឈ្មោះទី១. នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថា ជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ទី២.​ទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទី៣. ហង់ ស្រីការ ភេទស្រីអាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុង ខារ៉ាអូខេស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់ ធំ តូច និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួនមួយ និងថង់សម្រាប់វេចច្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿងម៉ាក NOKIA អិនចុចពិល ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង ម៉ាក Suzuki nexពណ៌ទឹកក្រូចពាក់ផ្លាកលេខ 1HQ-4031 លុយចំនួន ៤៩,០០០រៀល និង កាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន១។

ជនសង្ស័យ និងវត្ថុតាងត្រូវបានយកមក អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាតការតាមច្បាប់ ៕