ស្លាប់ ២នាក់ ​និង​របួស​ ១២​នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ ​ថ្ងៃទី​១៨ កុម្ភៈ​

0

​ភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២​នាក់​(​ស្រី​ម្នាក់​) និង​បង្ក​ឲ្យ​រងរបួស​ធ្ងន់ ៤​នាក់​(​ស្រី​ ២​នាក់​) និង​របួសស្រាល​ ៨​នាក់​(​ស្រី​ ៤​នាក់​) ។​

​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ ​ផ្លូវគោក​ទូទាំងប្រទេស​ បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ១៤​នាក់ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦​លើក ៕