ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៧នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៦៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៤៩នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(ice) = ១៣០,៤៧ក្រាម និង២០កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=៦៩,៤០ ។
លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល៖ ៩អង្គភាព
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,៧៩ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤កញ្ចប់តូច។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់។
៥ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២២,៩០ក្រាម។
៦ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ០,០៦ក្រាម។
៧ / សៀមរាប៖ អនុវត្តន៍ដីកា ៣ ចាប់ ៣នាក់។
៨ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥១ក្រាម។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ ចាប់យកIce ៦កញ្ចប់តូច។
កងរាជអាវុធហត្ថ៖ ៥អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៨៧,៥៨ក្រាម និងWy ៦៩,៤០ក្រាម។
២ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៥០ក្រាម។
៣ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,២០ក្រាម។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៦ក្រាម។
៥ / សៀមរាប៖ ជួញដូរ ៤ករណី ឃាត់ ៩នាក់ ចាប់យកIce ១១,៧៦ក្រាម ៕