ភ្នំពេញ៖ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យសមត្ថកិច្ច បិទការ Live លក់ផលិតផលតាមអនឡាញដែលបញ្ចេញកេរខ្មាសរបស់ស្ត្រីស្រាប់តែថៃ ស្រីនាងដែលល្បីខាងបញ្ចេញកេរភេទLiveលក់ផលិតតាមអនឡាញនោះបានចេញសារឌឺដងដាក់សម្តេចតេជោហ៊ុនសែនទៅវិញដែលធ្វើឲ្យមជ្ឈដ្ឋាននានាមានការខឹងសម្បារយ៉ាងខ្លាំងនិងទាមទារឲ្យសមត្ថកិច្ចចាត់វិធានការផងដែរ។
ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , នាង ថៃ ស្រីនាង ដែលលក់រ៉ូបថតស្ទើរចេញកេរភេទ តាម Facebook ហើយកំពុងរងការរិះគន់យ៉ាងខ្លាំងក្លា នោះ បានបញ្ចេញមតិមួយចំនួន ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានចេតនាឌឺដងដាក់សម្តេចតេជោ ហ៊ុន សែន ។
នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ តែមានតាគោកខ្វះទឹក គិតមេចលូវស្តាប់ប្រសាស៍សម្តេចហើយ ចង់ខ្យល់ មើរទៅ ត្រូវដូរមុខរបរទៀតហើយខ្ញុំសម្តេចអើយសម្តេច ជួយសេង រ៉ូបខ្ញុំខ្លះទៅ យកទៅទុកក៏បានដែរ បើសល់ច្រើនម្លឹងៗ បានលុយឯណាសងគេ លោកអើយលោក ឆ្កួតងាប់លូវហើយខ្ញុំ ពេលនេះមានតែស្រាទេ យល់ចិត្តខ្ញុំ”។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និង លើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ “ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី”កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានបានព្រមានចាត់វិធានការអ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ីជ្រុលនិយមហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ៕