ភ្នំពេញ៖ ខែមករា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធបានចំនួន ៩៥៦,៧៦ប៊ីលានរៀល (ប្រមាណជា ២៣៩,១៩លានដុល្លារ) ស្មើនឹង ៨,២៩% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងឆ្នាំមុន មានការកើនឡើង ចំនួន ១២២,៩០ប៊ីលានរៀល(ប្រមាណជា ៣០,៧៣លានដុល្លារ) ស្មើនឹង១៤,៧៤% ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំ បូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០២០ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា បើធៀបនឹងខែមករា ឆ្នាំ២០១៩ ចំណូលកត់ត្រា តាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះអ្នកជាប់ពន្ធធំ កើនឡើងចំនួន១២,៩៨% , អ្នកជាប់ពន្ធមធ្យមកើនឡើងចំនួន ៣៩,១២% និងជាពិសេសអ្នកជាប់ពន្ធតូច កើនឡើងចំនួន ៦០៧,៩៧%៕