Home សង្គម ល​ទ្ធផ​ល​វិ​ភា​គ​សំ​ណា​ក​ផ្លូវ​ដ​ង្ហើ​ម​អ្ន​ក​ទេ​ស​ច​រ​លើ​នា​វា​ Westerdam ទាំង២០នាក់

ល​ទ្ធផ​ល​វិ​ភា​គ​សំ​ណា​ក​ផ្លូវ​ដ​ង្ហើ​ម​អ្ន​ក​ទេ​ស​ច​រ​លើ​នា​វា​ Westerdam ទាំង២០នាក់

0

ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអះអាងតាមរយៈគេហទំព័រហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៣កុម្ភៈនេះថាលទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី ។

សូមរំលឹកថា នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភៈព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយបន្ទាប់ពីបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19)។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា៕

Previous articleភ្ញៀ​វ​ទេ​សច​រ​ច​ម្រុះជា​តិ​សា​ស​ន៍​លើ​នា​វា​ M​S​ ​W​e​s​t​e​r​d​a​m​ ត្រេកអរនិងថ្លែងអំណរគុណកម្ពុជាយ៉ាងក្រៃលែងដែលបានសង្រ្គោះពួកគេ
Next articleរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិននឹងបើកកិច្ចប្រជុំលើទឹកដីឡាវរកវិធីទប់ស្កាត់មេរោគកូរ៉ូណា