ភ្ញៀ​វ​ទេ​សច​រ​ច​ម្រុះជា​តិ​សា​ស​ន៍​លើ​នា​វា​ M​S​ ​W​e​s​t​e​r​d​a​m​ ត្រេកអរនិងថ្លែងអំណរគុណកម្ពុជាយ៉ាងក្រៃលែងដែលបានសង្រ្គោះពួកគេ

0

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអមដំណើរដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យការចូលចតរបស់នាវាទេសចរណ៍មានឈ្មោះ MS Westerdam ស្របពេលនោះភ្ញៀវទេសចរចម្រុះជាតិសាសន៍លើនាវាត្រេកអរនិងថ្លែងអំណរគុណកម្ពុជាយ៉ាងក្រៃលែងដែលបានសង្រ្គោះពួកគេ។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា នាវាទេសចរណ៍មានឈ្មោះ MS Westerdam
សញ្ជាតិហូឡង់ ជារបស់ក្រុមហ៊ុន Holland America Line ផ្ទុកមនុស្ស ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវាចំនួន ៨០២នាក់ រួមមាន៤១ សញ្ជាតិ ដោយក្នុងនោះមានប្រជាពលរដ្ឋ អាមេរិកចំនួន ៦៥១នាក់ កាណាដាចំនួន ២៧១នាក់ អង់គ្លេសចំនួន ១២៧នាក់ ហូឡង់ចំនួន ៩១នាក់ អូស្ត្រាលី មានចំនួន ៧៩នាក់ និងជាតិសាសន៍ដទៃទៀតជាច្រើនសញ្ជាតិ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយមានការសុំចូលចតនាវា MS MS Westerdam នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ០៧ និ០០នាទី ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុច Point 0 រួចមក ក្រុមការងារបច្ចេកទេស និងមន្ត្រីសុខាភិបាលរបស់យើង កំពុងធ្វើការងារគ្រប់គ្រងជួយសម្រួលដល់ភ្ញៀវទេសចរនៅលើនាវា ដើម្បីមានវិធានការការពារ ការឆ្លងនូវវីរុសកូរ៉ូណាថ្មី ។ ហើយក្នុងនោះអ្វីដែលសំខាន់ គឺជួយដល់ភ្ញៀវទេសចរនៅលើនាវា ដែលមានមនុស្សសរុបប្រមាណ ២២៥៧នាក់ ។ គិតត្រឹមម៉ោង ១៨ និង០០នាទីយប់នេះ នាវា MS MS Westerdam បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាស្ថាពរហើយ ដោយភ្ញៀវទេសចរទាំងអស់នៅលើនាវាសម្តែងក្តីរីករាយជាក្រៃលែងនិងបានថ្លែងអំណរគុណជាអនេកដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា MS MS Westerdam ចូលចត។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ក្នុងក្របខណ្ឌខេត្ត យើងបានបញ្ជូន ក្រុមគ្រូពេទ្យ ជំនាញឡើងលើនាវាដើម្បី យកសំណាក ភ្ញៀវទេសចរចំនួន ២០នាក់ ដែលមានបញ្ហាសុខភាព បន្តិចបន្តួចដូចជា ឈឺក្រពះ រាគរូស និងអាការផ្សេងៗ មកទល់ពេលនេះក្រុមការងារបានយកសំណាករួចរាល់ហើយ និងបានបញ្ជូនសំណាកទាំងអស់នោះតាមឧត្ថម្ភាគចក្រ យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ។

លោកបានបន្តទៀតថា ជាមួយការផ្ទេរចុះពីនាវាឡើងយន្តហោះ វាអាស្រ័យទៅលើការរៀបចំរបស់ ក្រុមការងារនៅលើនាវា ព្រោះថាបងប្អូនកំពុងស្នាក់នៅលើនាវានៅឡើយ ចំណែកឯការរៀបចំយន្តហោះ ដើម្បីមកទទួលបងប្អូន ដើម្បីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញដែលកំពុងស្ថិតនៅក្នុង ដំណាក់កាល រៀបចំនៅឡើយ ហើយនៅពេលទទួលបានព័ត៌មានច្បាល់លាស់ យើងនឹងរៀបចំផែនការសកម្មភាព ឱ្យស្របទៅតាមការចាត់ចែងជាក់ស្តែង ។ ចំពោះការហោះហើររបស់បងប្អូន នឹងឈានដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើតាមការទំនាក់ទំនងមក គឺជើងយន្តហោះ នឹងត្រូវហោះនៅថ្ងៃស្អែក ។ ហើយមកដល់នេះ យើងទទួលបានព័ត៌មានច្បាស់ការ ថ្ងៃស្អែកគឺមានយន្តហោះ ០៥គ្រឿងដែលនឹងមកដឹកពួកគាត់ ។

លោកបន្ថែមទៀតថា ការពិតណាស់ សកម្មភាពដែលមានការចាត់ចែងពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹងជញ្ជូន ក្រសួងទេចរណ៍ និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ស្ថានទូតជាច្រើន រួមទាំងអង្គការសុខភាពពិភពលោកផងនោះ គឺពិតណាស់ថា កិច្ចការងារដែលយើងកំពុងចាត់ចែងក្រោមការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅមនុស្សធម៌នៃបងប្អូនដែលកំពុងនៅលើនាវា មានប្រមាណ ២២៥៧នាក់ផងនោះ ដោយពួគគាត់ពុំមានលទ្ធភាពចុះចតនៅកន្លែងផ្សេង ប៉ុន្តែសម្រាប់កម្ពុជាដោយទឹកចិត្តមនុស្សធម៌នេះ យើងបានសម្រេចចិត្តទទួលឱ្យនាវាចូលចតនៅទីនេះ ហើយសម្រាប់ការចូលចតនេះ គឺពិតប្រាកដណាស់ ថាយើងមានគោលដៅ ដើម្បីសម្រចបំណងមនុស្សធម៌ជូនបងប្អូន ដែលកំពុងស្នាក់នៅលើនាវា ប៉ុន្តែក្រៅពីនោះ ក៏យើងមានវិធានការជាច្រើនសម្រាប់ការទប់ស្កាត់ ក៏មិនអាចគិតតែម្ខាងជួយមនុស្សនៅលើនាវា ហើយបណ្តែតបណ្តោយឱ្យមានបញ្ហាការរាលដាលឆ្លង ទៅកាន់ប្រជាជនយើងនោះដែរ។

សូមជម្រាបផងដែរថា នៅពេលទទួលបានគោលការណ៍រួចហើយ យើងខ្ញុំក៏មានការដឹកនាំមន្ត្រីទាំងអស់ ធ្វើការរៀបចំផែនការសកម្មភាពយ៉ាងហ្មត់ចត់បំផុត ដើម្បីធ្វើការគ្រប់គ្រងនៃដំណើរការរៀបចំរបស់យើងនេះ ឱ្យមានភាពប្រាកដប្រជា និងមានប្រសិទ្ធភាព សម្រាប់ការទទួលខុសត្រូវ ។
ជាក់ស្តែងរាប់តាំងពីការរៀបចំមធ្យោបាយដឹកជញ្ជូនភ្ញៀវ ដែលមានការពាក់ព័ន្ធជាចាំបាច់ ដូចជាមន្ត្រីចត្តាឡីស័ក ក្រុមគ្រូពេទ្យ មន្ត្រីនគរបាល អន្តោប្រវេសន៍ ហើយជាមួយក្រុមអ្នកបើកបរ ហើយសុទ្ធតែជាមនុស្សដែលយើងបានរៀបចំពួកគាត់សម្រាប់ការគ្រប់គ្រង ទី១. គឺការអប់រំ ណែនាំពួកគាត់ឱ្យរៀបចំវិធានការបង្ការ ដោយមានក្រុមគ្រូពេទ្យរបស់យើងបានណែនាំ អំពីរបៀបនៃការប្រើប្រាស់ឧបករណ៍មួយចំនួន នេះគឺសម្រាប់បង្ការពួកគាត់ ។ ទី២ គឺធ្វើការបាញ់ថ្នាំរថយន្តដែលបានដឹកពួគគាត់ ដោយធ្វើការសំអាត និងត្រូវរក្សារថយន្តនោះទុក ឱ្យទៅតាមក្របខណ្ឌពេលវេលា និងបច្ចេកទេស ដើម្បីធានាថា រថយន្តនោះពិតជាមានសុវត្ថិភាពពិតមែន ក្នុងការយកទៅប្រើប្រាស់បន្តក្នុងការដឹកជញ្ជូន៕