អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី៖ ទោះមិនមែនជាប្រទេស មហាអំណាចសេដ្ឋកិច្ច តែកម្ពុជាមានចិត្តទូលាយ ទទួលស្វាគមន៍នាវា Westerdam 

0

ភ្នំពេញ៖ អ្នកតំណារាស្ត្រ ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីមិនមែនជាប្រទេស មហាអំណាចសេដ្ឋកិច្ច ប៉ុន្តែកម្ពុជារីករាយ ទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam ព្រមទាំងអ្នកដំណើរជាង ២០០០នាក់ តាមរយៈការអនុញ្ញាតឲ្យចូលចត នៅកំពង់ផែព្រះសីហនុ ក្នុងពេលដែលនាវាដ៏កំសត់មួយនេះ ត្រូវបានប្រទេសជាច្រើនបដិសេធ មិនឲ្យចតនៅកំពង់ផែរបស់គេ ។

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានសរសេរលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ កុម្ភៈនេះថា «កម្ពុជាស្វាគមន៍នាវា Westerdam ព្រមទាំងអ្នកដំណើរទាំង ១៤៥៥នាក់ និងក្រុមនាវិក ៨០២នាក់ ។ យើងអាចមិនមែន ជាមហាអំណាចសេដ្ឋកិច្ច ។ ហើយក្នុងនាមជារដ្ឋអធិបតេយ្យ យើងអាចមិនទទួលបានការគោរព ពីគ្រប់គ្នាដោយសារតែយើង មានទំហំតូចធៀបនឹងគេ ។ តែទោះជាយ៉ាងណាក៏ដោយ យើងជាខ្មែរតែងតែ មានចិត្តទូលាយជានិច្ច» ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាវីរជនអន្តរជាតិទីមួយ ជាន់ទឹកដីប្រទេសចិន នៅពេលគេងាកខ្នង រើសអើងជាមួយចិន ដែលមានបញ្ហារោគរាតត្បាត “វីរុសកូរ៉ូណា ឬCovid-19” និងជាវីរជនជាតិ និងអន្ដរជាតិទីពីរ បានជួយសង្រ្កោះមនុស្សចំនួន ២២០០នាក់ ដែលហាក់ដូចជាទទួលបាននិរទេសចេញពី ពិភពមនុស្សជាតិដោយអាណោចអធ័ម តាមរយៈការអនុញ្ញាតឲ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ ៕