ភ្នំពេញ៖ ជនសង្ស័យ ៤៩នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទូទាំងប្រទេស ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះ (ស្រីម្នាក់) ក្នុង២៥ករណី ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៤៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៥នាក់ និងអ្នកប្រើប្រាស់២៤នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១២ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(Ice) = ២៤,២៦ក្រាម និង១៦កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ០,២៤ក្រាម។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន៖ បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច និងWy ០,៤ក្រាម, បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៧,៨៩ក្រាម, កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៧ក្រាម, ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១,៤០ក្រាម, ពោធិ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់, សៀមរាប ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១៤,៧ក្រាម, តាកែវ ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៤កញ្ចប់តូច, ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច, រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យកIce ៦កញ្ចប់តូច៕