Home ព័ត៌មានកីឡា វ័យទើប១៦ឆ្នាំតែតម្លៃខ្លួនដល់ទៅ៥០លានផោននិងកំពុងទាក់ចិត្តក្លឹបធំៗទាំង Man United និង Chelsea

វ័យទើប១៦ឆ្នាំតែតម្លៃខ្លួនដល់ទៅ៥០លានផោននិងកំពុងទាក់ចិត្តក្លឹបធំៗទាំង Man United និង Chelsea

0

នៅថ្ងៃនេះកាសែតអង់គ្លេស The Sunsport បានចេញផ្សាយថាក្លឹបតោខៀវ Chelsea បានចុះឈ្មោះក្នុងការប្រជែងជាមួយនឹងក្លឹបផ្សេងទៀតក្នុងការនាំយកកីឡាករវ័យក្មេងម្នាក់តម្លៃរហូតទៅដល់៥០លានផោនទាំងដឹងថានឹងត្រូវប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Man United។

កីឡាករ Jude Bellingham ដែលមានវ័យទើបតែ១៦ឆ្នាំកំពុងលេងឲ្យក្លឹប Birmingham ហើយកំពុងក្លាយជាគោលដៅទាក់ចិត្តក្លឹបធំៗនៅអ៊ឺរ៉ុបមានទាំងក្លឹប Real Madrid និង Barcelona ផងដែរ។សម្រាប់ Chelsea ដែលបានរងបម្រាមទិញដូរកីឡាករជាយូរមកហើយនោះគឺមិនបានបញ្ហាឡើយសម្រាប់តម្លៃនេះហើយក៏មិនប៉ះពាល់ដល់គោលដៅផ្សេងទៀតដូចជា Sancho តម្លៃ១២០លានផោននោះឡើយ។

គេបានដឹងដែរថាកាលពីមុនក្លឹបបិសាចក្រហម Man United បានដាក់សំណើរជាកញ្ចប់ប្រាក់៣០លានផោនម្តងហើយសម្រាប់កីឡាករ Bellingham ប៉ុន្តែតម្លៃនេះនឹងត្រូវឡើងក្រោយពេលដែលកីឡាករបានបង្ហាញខ្លួនកាន់តែញឺកញាប់ឡើងនោះហើយរូបគេត្រូវបានចាត់ទុកថាជាកីឡាករល្អមានលំនាំតាមវិរៈបុរសអង់គ្លេស Wayne Rooney ផងដែរ៕

ប្រែសម្រួល៖Lee

Previous articleនាវា​ទេ​សច​រ​ណ៍​ខ្នា​ត​យ​​ក្ស W​e​s​t​​er​d​a​​m ដែលប្រទេសនានាមិនឲ្យចតខ្លាចមេរោគកូរ៉ូណានោះបានរំកិលខ្លួនចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ
Next articleសូមនិយាយថា ទេចំពោះគ្រឿងញៀន! ថ្ងៃ១២ កុម្ភៈ បង្ក្រាបបទល្មើសគ្រឿងញៀន ២៥ករណី ឃាត់ខ្លួនឃនសង្ស័យ ៤៩នាក់