ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៥នាក់ (ស្រីម្នាក់) បានស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល ១០នាក់ (ស្រី៣នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ១៥នាក់ នៅថ្ងៃទី១២ កុម្ភៈ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៨លើក ៕