ភ្នំពេញ៖សិស្សនិស្សិតកម្ពុជានៅក្នុងប្រទេសចិន បាននិយាយថាសូមអ្នកផ្ទះទាំងអស់គ្នាកុំព្រួយបារម្ភអី យើងទាំងអស់គ្នាមានសុខភាពល្អ និងសុវត្ថិភាពនៅក្នុងប្រទេសចិន ហើយប្រទេសចិនបានផ្តល់ការមើលថែយ៉ាងយកចិត្តទុកដាក់ដល់យើងគ្រប់រូប។
តាមរយៈវីដេអូខ្លីបបង្ហោះដោយស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ក្រុមនិស្សិតខ្មែរនៅចិនបានស្រែកលើកទឹកចិត្តគ្រប់ៗគ្នាថា ប្រទេសចិនតស៊ូឡើង! ទីក្រុងអ៊ូហាន់តស៊ូឡើង!