Home សង្គម ដោយសារវីរុសកូរ៉ូណាធ្វើឲ្យកម្ពុជាបាត់បង់ភ្ញៀវទេសចរចិនយ៉ាងគំហុក

ដោយសារវីរុសកូរ៉ូណាធ្វើឲ្យកម្ពុជាបាត់បង់ភ្ញៀវទេសចរចិនយ៉ាងគំហុក

0

ភ្នំពេញ៖លោកទិត ចន្ថារដ្ឋលេខាធិកាក្រសួងទេសចរណ៍បានឲ្យដឹងថាដោយសារការផ្ទុះរីករាលដាលនៃវីរុសកូរ៉ូណាធ្វើឲ្យកម្ពុជាបាត់បង់ភ្ញៀវទេសចរចិនយ៉ាងច្រើន ប៉ុន្តែកម្ពុជានៅតែមានភ្ញៀវទេសចរអន្តរជាតិ មកទស្សនា ប៉ុន្តែមានការថមថយខ្លះ ខណៈនេះមិនទាន់មានដំណោះស្រាយ ជាក់លាក់ចំពោះបញ្ហាធ្លាក់ចុះភ្ញៀវទេសចរនោះនៅឡើយទេ។ ។

ក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០ លោកទិត ចន្ថាបានថ្លែងថា “ នៅខេត្តសៀមរាប-អង្គរ សកម្មភាពទេសចរ នៅតែមានសកម្មភាព រស់រវើក ជាពិសេស ភ្ញៀវទេសចរអឺរ៉ុប នៅតែមានច្រើន តែមានការថមថយខ្លះ ពិសេសភ្ញៀវចិនមានការថមថយ ដោយសារប្រភពកំណើតរបស់គាត់មានបញ្ហា (វីរុសកូរ៉ូណា)”៕

Previous articleការបង្រ្កាបគ្រឿងញៀនគ្មានប្រសិទ្ធភាពព្រោះមានអភិបាលខេត្តខ្លះមិនយកចិត្តទុកដាក់មើលថែឬជួយឧបត្ថម្ភការិយាល័យទំនាក់ទំនងព្រំដែន​
Next articleនិស្សិតខ្មែរនៅចិន៖សូមអ្នកផ្ទះទាំងអស់គ្នាកុំព្រួយបារម្ភអី យើងទាំងអស់គ្នាមានសុខភាពល្អ