ភ្នំពេញ៖ លោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលីនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្រ្តីពាក់ព័ន្ធនឹងវិស័យសំណង់ របស់កម្ពុជា ដើម្បីទទួលបានការស្វែងយល់បន្ថែមចំពោះសុវត្ថិភាពសំណង់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបររវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបទេស ខ្មែរ និងលោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា “ឯកឧត្ដមទូតក៏បានលើកឡើងថា កន្លងមកឯកឧត្ដមបានជួបជាមួយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលឯកឧត្ដមមានគំនិតផ្ដួចផ្ដើមឲ្យមាន ក្រមសុវត្ថិភាពផ្នែកសំណង ឯកឧត្តមទូតក៏បានផ្ដើមឲ្យមានទស្សនកិច្ចសិក្សាទៅប្រទេសអូស្ត្រាលីដោយកមន្ត្រីពីក្រសួងពាក់ព័ន្ធដូចជាក្រសួងដែនដី ក្រសួងបរិស្ថានអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ឲ្យទៅទស្សនកិច្ចសិក្សាប្រហែល ៣សប្ដាហ៍ ដើម្បីសិក្សាធ្វើយ៉ាងណាឲ្យការសាងសង់ទៅថ្ងៃអនាគត់ឲ្យមានសុវត្ថិភាពបន្ថែមទៀត” ។
លោកបន្តថា ទស្សនកិច្ចសិក្សានេះពុំទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែជាកាគ្រោងទុកទស្សនកិច្ចសិក្សានេះអាចធ្វើឡើងរយៈពេល៣សប្តាហ៍៕