នគរបាលបច្ចេកវិទ្យាកំពុងតាមវែកមុខអ្នកបង្ហោះព័ត៌មានក្លែងក្លាយថាមេរោគកូរ៉ូណារាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត១០០នាក់

0

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី៩កុម្ភៈនេះបានអះអាងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួនថា បាននិងកំពុងស្រាវជ្រាវ Page មួយដែលមានឈ្មោះ “ព័ត៌មានពិត ពីកម្ពុជា” ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត 100 នាក់ហើយ។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយដែលបានបង្ហោះក្នុង Page នោះគឺក្នុងគោលបំណងបង្ករឱ្យមានភាពចលាចល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ហើយនាយកដ្ឋានបាននឹងកំពុងចាត់វិធានការស្រាវជ្រាវអំពី​ Page នេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕