ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៨នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៧ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៤៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២២នាក់ និងប្រើប្រាស់ ២៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៧ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន(ice) = ២៥៣,៤៦ក្រាម និង១១កញ្ចប់តូច និង-មេតំហ្វេតាមីន(wy)=៣៤,៣៨ក្រាម ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល : ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់។
២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៣ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២៤៤,០៤ក្រាម។
៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,០ក្រាម។
៥ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់ ចាប់យកIce ០,២០ក្រាម។
៧ / ស្ទឹងត្រែង៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,៤២ក្រាម និងWy ៣៤,៣៨ក្រាម។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១១កញ្ចប់តូច ៕