កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់! ស្លាប់ ៤នាក់  និងរបួស ១១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍   ថ្ងៃទី៧ កុម្ភៈ 

0

ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ( ស្រី ២នាក់) បានស្លាប់នៅក្នុងហេតុការណ៍  គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២០   និងបានបង្កឲ្យមាន មនុស្សរបួសធ្ងន់-ស្រាល ១១ នាក់ (ស្រី ៦នាក់) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំង ប្រទេសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមាន មនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ នៅថ្ងៃទី ៧ កុម្ភៈ គឺកើតឡើង ដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន ៨លើក ៕