ភ្នំពេញ៖ នៅឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថិវកាចំនួន ៤៧,៦៥០,៤៤១ដុល្លារ (ក្នុងនោះប្រាក់រៀលមានចំនួន ១៥០ ៧៤៤ ៩១៧ ២០៧ រៀល និងប្រាក់ដុល្លារមានចំនួន ៩,៩៣៦,៣១២ដុល្លារ) ពីសប្បុរសជនជាង ៥ម៉ឺននាក់ ដើម្បីជួយទ្រទ្រង់ដំណើរការ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សា បរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លើកទី២ ដែលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ បានឲ្យដឹងថា នៅឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ជាបន្តបន្ទាប់សរុបចំនួនប្រមាណ ១១លានដុល្លារ ក្នុងនោះប្រាក់រៀលចំនួន ៨ប៊ីលានរៀល និងប្រាក់ដុល្លារចំនួន ៨,៨៩២,៤០៤ដុល្លារ ៕