ក្នុងពិធីរៀបចំបុណ្យខួបកំណើតដ៏រីករាយនៅឯភោជនីយដ្ឋានមួយកន្លែងមានការភ្ញាក់ផ្អើលមួយទៀតនៅពេលដែលកីឡាករ Cristiano Ronaldo បានដើរចេញពីកម្មវិធីជប់លៀងនេះរួចមកហើយនោះដោយរថយន្តពណ៌ខ្មៅដ៏ថ្មីស្រឡាងមួយបានបញ្ឈរនៅពីមុខជាមួយនឹងខ្សែបូពណ៍ក្រហម។
វាគឺជាកាដូដែលមិត្តស្រីរបស់ខ្លួនគឺនាង Georgina Rodriguez បានចំណាយលុយរបស់នាងទិញជូន។កាសែត The Mirror បានចេញផ្សាយថារថយន្តម៉ាក Mercedez Benz ដ៏ស្រស់ស្អាតនេះមានតម្លៃប្រមាណជា៦០ម៉ឺនផោន។
ខួបកំណើតលើកនេះមានការចូលរួមពីសំណាក់មនុស្សជាច្រើនរួមទាំងកូនប្រុស Cristiano Jr និងមិត្តភ័ក្តជិតស្និទ្ធផងនិងជាពិសេសអ្នកគាំទ្រដែលឈររងចាំនៅឯខាងក្រៅភោជនីយដ្ឋានផងបានធ្វើឲ្យ Ronaldo សើចបិទមាត់មិនជិតឡើយ៕
ប្រែសម្រួល៖Lee


