Home សង្គម បង្រ្កាបគ្រឿងញៀនឆ្លងដែនចាប់ខ្លួនជនជាតិឡាវម្នាក់និងរឹបអូសគ្រឿងញៀនប្រមាណ៤គីឡូក្រាម

បង្រ្កាបគ្រឿងញៀនឆ្លងដែនចាប់ខ្លួនជនជាតិឡាវម្នាក់និងរឹបអូសគ្រឿងញៀនប្រមាណ៤គីឡូក្រាម

0

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា ចាប់ខ្លួនជនជាតិឡាវម្នាក់និងរឹបអូសគ្រឿងញៀនប្រមាណ៤គីឡូក្រាម ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១០.៤៥នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៨) បានចុះស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរ និងមានការសម្របសម្រួលដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា(តាមច្រកត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង) នៅណុចក្នុងស្ថានីប្រេង PTT (កាហ្វេអាម៉ាហ្សូន) ផ្លូវជាតិ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សែងចន្ទ័ ដួងចៃ (SENG CHANH DOUANGCHAY ) ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិឡាវ Passport : PA 0211509។ ក្នុងប្រតិបត្តិការ នេះសមត្ថកិច្ច បានដកហូតវត្ថតាងសារធាតុញៀនមេតំហ្វេតាមីន (ICE) ៤កញ្ចប់ធំ ទម្ងន់ ៤គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចបាននាំមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

 

Previous articleប្រធានរដ្ឋឡាវនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា
Next articleចាប់ខ្លួនបុរសចំណាស់២នាក់ករណីលួចមេគោអ្នកស្រុក២ក្បាល