កុំទៅក្បែរឲ្យសោះ!ស៊ីម៉ាក់នឹងបំផ្ទុះគ្រាប់បែក​ MK 82 ទម្ងន់ជាង២០០គីឡូក្រាមនៅប្របមាត់ស្ទឹងសង្កែរសៀលនេះ

0

ភ្នំពេញ៖​ស៊ីម៉ាក់នឹងធ្វើការបំផ្ទុះគ្រាប់បែក​ MK 82 ទម្ងន់ជាង២០០គីឡូក្រាមនៅប្របស្ទឹងសង្កែ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ នាវេលាម៉ោង​១៥និង​០០នាទីថ្ងៃទី​ ៥​ ខែ​ កុម្ភៈ​ឆ្នាំ​២០២០។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងបាត់ដំបងបានបញ្ជាក់ថាដោយសារយុទ្ធភ័ណ្ឌសំណល់ពីសង្រ្គាមមួយនេះ​ ជាប្រភេទគ្រាប់​ MK 82 ប្រើសម្រាប់ទម្លាក់ពី​យន្តហោះចម្បាំង វាមានទម្ងន់ប្រមាណ​២២៧​គី ឡូ​ក្រាម មានប្រវែង​១៥០​សង់ទីម៉ែត្រ និងមានផ្ទុករំ​សេវ​ទម្ងន់ ៨៧,១០គីឡូក្រាម ដែលឥទ្ធិពលផ្ទុះរបស់វាមានកម្លាំងខ្លាំងជាងការបំផ្ទុះពីពេលមុនៗ​ ដូច្នេះសូមប្រជាពលរដ្ឋដែលនៅក្បែរឬធ្វើដំណើរ នៅក្បែរទីតាំងបំផ្ទុះមេត្តាប្រុងប្រយ័ត្នឬគប្បីចៀសឲ្យបានឆ្ងាយពីទីតាំងបំផ្ទុះ​ និងម៉្យាងជាការជូនដំណឹង​សម្រាប់សាធារណ:ជនផងដែរ​៕