ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសួរដេញដោលមួយនៅថ្ងៃទី៥ កុម្ភៈនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសួរសំណួរចំនួន៤ទៅកាន់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ប៉ុន្តែក្នុងចំណោមសំណួរទាំង៤នោះសំណួរទី១គួរឲ្យចាប់អារម្មណ៍ជាងគេដោយ លោក ពេជ្រ ស្រស់ សួរលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថាតើប្រធានមន្ទីរសាធារណការ និង
ដឹកជញ្ជូនពិតជាមានរបបពិសេសដោយទទួលបានផ្ទះមួយល្វែងនៅតាមបណ្តាខេត្តក្នុងតម្លៃ ៦ ម៉ឺន $ដែលរដ្ឋចំណាយសាងសង់ឲ្យនិង
អ្នកបើកបរម្នាក់ព្រមទាំងចុងភៅធ្វើម្ហូបម្នាក់ដែរជាការពិតដែរឬទេ?ហើយការផ្តល់ជូននូវរបបពិសេសនេះគឺជាគោលការណ៍របស់រដ្ឋស្មើភាពដែរឬទេ?ស្របពេលអភិបាលខេត្តមិនមានរបបធ្វើផ្ទះឲ្យនៅទេ។
លោក ពេជ្រ ស្រស់ បានសរសេរសារលើហ្វេសប៊ុកដែលមានខ្លឹមសារទាំងស្រុងថា៖ខ្ញុំមាន ៤ សំនួរ សួរទៅកាន់ ឯកឧត្តម
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ខាងក្រោម
១. តើប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនពិតជាមានរបបពិសេសដោយទទួលបានផ្ទះមួយល្វែងនៅតាមបណ្តាខេត្តក្នុងតម្លៃ ៦ ម៉ឺន$ដែលរដ្ឋចំណាយសាងសង់ឲ្យនិងអ្នកបើកបរម្នាក់ ព្រមទាំងចុងភៅធ្វើម្ហូបម្នាក់ដែរជាការពិតដែរឬទេ?ហើយការផ្តល់ជូននូវរបបពិសេសនេះគឺជាគោលការណ៍របស់រដ្ឋស្មើភាពដែរឬទេ?ស្របពេលអភិបាលខេត្តមិនមានរបបធ្វើផ្ទះឲ្យនៅទេ។
២. ចំពោះការធ្វើផ្លូវថ្នល់ដែលមិនមាននូវគុណភាពតើក្រសួងសាធារណការ និងដឹកជញ្ជូន មានការទទួលខុសត្រូវកម្រិតណា?ពីព្រោះលុយបានចំណាយបាត់ទៅហើយនោះ
៣. តើហេតុអ្វីបានជាផ្លូវថ្នល់ស្រុកខ្មែរធ្វើគ្មានការធានាច្បាស់លាស់ណាមួយជុំវិញថេរវេលាការប្រើប្រាស់ដោយឃើញថាធ្វើខាងមុខខូចឯខាងក្រោយជារើយៗដូច្នេះនោះ?
៤. តើឯកឧត្តមរដ្ឋមន្រ្តីគិតថាជាការចំណាយលុយជាតិដ៏ខ្ជីខ្ជាដែរទេនៅពេលផ្លូវថ្នល់ធ្វើមិនបាន១ឆ្នាំផងស្រាប់តែរុះរើធ្វើសារជាថ្មីនិងជួសជុលជាប់រហូត ស្រប់ពេលស៊ីម៉ង់ត៍ផ្លូវថ្នល់ គឺមិនទាន់ស្ងួតនិងរឹងស្រួលបួលផងនោះ…..?ដោយឡែកចំពោះចម្លើយវិញលោក ពេជ្រ ស្រស់ នឹងជូនតាមក្រោយ………៕