Home សង្គម ក្រសួងអប់រំឧបត្ថម្ភថវិកា៤៦លានរៀលដល់និស្សិតខ្មែរ២៣នាក់កំពុងសិក្សានៅវ៉ូហានតំបន់ផ្ទុះវីរុសកូរ៉ូណា

ក្រសួងអប់រំឧបត្ថម្ភថវិកា៤៦លានរៀលដល់និស្សិតខ្មែរ២៣នាក់កំពុងសិក្សានៅវ៉ូហានតំបន់ផ្ទុះវីរុសកូរ៉ូណា

0

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងតំណាង១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប្រចាំថ្ងៃ ដោយក្រសួងបានផ្តល់ថវិកាចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗទទួលបាន ២,០០០,០០០ រៀល (ពីរលានរៀល) ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ របស់និស្សិតទាំង២៣រូប។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានបញ្ជាក់ថា ថវិកានេះត្រូវបានផ្ទេរជូនតាមរយៈតំណាង និស្សិតកម្ពុជានៅទីនោះ គឺលោក ប៉ែន បារាំង ដើម្បីចាត់ចែងបន្ត ទៅដល់និស្សិតផ្សេងៗទៀត។

ក្រសួងសួងអប់រំបានបញ្ជាក់ថា និស្សិតសិក្សានៅទីក្រុងវូហាន ខេត្តហូប៉ី សរុបចំនួន៨៩នាក់ និងកំពុងសិក្សានៅតាមសាកលវិទ្យាល័យចំនួន៧កន្លែងផ្សេងៗគ្នា ក្នុងនោះមាននិស្សិតចំនួន២៣នាក់ ដែលកំពុងមានវត្តមាននៅទីក្រុងវូហាន មកទល់ពេលនេះមានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាគមនិស្សិតនៅទីនោះ៕

 
Previous articleសម្តេច​តេជោទៅកាន់ទីក្រុងប៉េកាំង រសៀលនេះ ជំនួសទីក្រុង វូហាន
Next articleប្រធា​ន​ប​ក្ស​សួ​រ​លោ​ក​ ​ស៊ុន​ ​ចា​ន់​ថុ​ល​ថា​តើ​ប្រ​ធាន​ម​ន្ទី​រ​សា​ធា​រ​ណ​កា​រ​ពិ​ត​ជា​មា​ន​រ​ប​ប​ពិ​សេ​ស​ផ្ទះ​មួ​យ​ល្វែ​ង​ ​អ្ន​កបើ​ក​ប​រ​ ​និ​ង​ចុ​ង​ភៅ​ម្នា​ក់​ពិ​ត​ឬ​អ​ត់​?​