Mourinho អះអាងហើយថា Kane អាចវិលវិញទាន់រដូវកាលនេះ

0

គ្រូបង្វឹកក្លឹប Jose Mourinho នៅថ្ងៃនេះទើបតែបានធ្វើសេចក្តីប្រកាសមួយដែលអាចជួយជម្រុញឲ្យឱកាសបង្ហាញខ្លួនរបស់ Harry Kane សម្រាប់ព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០នៅតែមានជាមួយនឹងជម្រើសជាតិអង់គ្លេស។គ្រូបង្វឹករូបនេះបាននិយាយថា Kane ច្បាស់ណាស់នឹងអាចវិលត្រឡប់មកជួយក្លឹបវិញក្នុងរដូវកាលនេះ។

កន្លងមកគ្រូបង្វឹកប៉ទុយហ្គាល់រូបនេះធ្លាប់បានបង្ហាញអារម្មណ៍ភ័យខ្លាចខ្លាំងចំពោះអវត្តមានរបស់ Kane នៅក្នុងរដូវកាលនេះហើយជាពិសេសសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសតែម្តងប៉ុន្តែបន្ទាប់ពីការវះកាត់របួសមកការព្យាបាលរបួសកំពុងកើតមានហើយជឿជាក់ថានឹងអាចវិលទាន់វិញទាន់ប្រកួតក្នុងផ្ទះជាលើកចុងក្រោយប៉ះនឹង Leciester City នាថ្ងៃទី៩ខែឧសភាខាងមុខនេះ។

ក្នុងនោះផងដែរការប្រកួតប៉ះនឹង Crystal Palace នឹងត្រូវធ្វើឡើងក្នុងរយៈពេល៨ថ្ងៃបន្ទាប់ដែលនេះមានន័យថាការបង្ហាញខ្លួន១៨០នាទីពេញសម្រាប់ការប្រកួតទាំងពីរនឹងអាចធានាតំណែងរបស់គេក្នុងបញ្ជីជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍នៅអ៊ឺរ៉ូឆ្នាំ២០២០នេះបានយ៉ាងល្អដែលវានឹងប្រឹព្រឹត្តទៅនាថ្ងៃទី១៤ខែមិថុនា៕

ប្រែសម្រួល៖Lee