តើបច្ចុប្បន្នមាននិស្សិតខ្មែរប៉ុន្មាននាក់កំពុងសិក្សានៅកូរ៉េខាងត្បូង?

0

ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)​ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី៣​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​០​​នេះ​សម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ក​ម្ពុ​ជា​បា​ន​ថ្លែ​ង​ថា​ ​បច្ចុ​ប្ប​ន្ន​នេះ​ មា​ន​និ​ស្សិ​ត​ក​ម្ពុ​ជា​ដែ​ល​កំ​ពុ​ង​ប​ន្ត​កា​រ​សិ​ក្សា​នៅ​ប្រ​ទេ​ស​កូ​រ៉េចំ​នួ​ន​៤​៥​០​នា​ក់​ហើ​យ​បើ​ស​រុ​ប​ព​ល​រ​ដ្ឋ​ទាំង​អ​ស់​ដែលបានមករស់នៅកូរ៉េទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជា ៦៥៥០០នាក់ កំពុងបំរើការងារ ជាមួយប្រាក់ឈ្នួលសមរម្យ ដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកជួបបងប្អូនកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េនេះ។
សម្តេចតេជោបន្តទៀតថា ពេលនេះកម្ពុជា និងកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន បានសុំអោយម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាសនានានៅប្រទេសកូរ៉េនេះ សូមជួយមើលថែកូនក្មួយកម្មករ កម្មការនីដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះអោយបានល្អផង។ ទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៩ មានជិត ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។

ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។ ទំនិញកម្ពុជា នាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម៕