ប្រមុខរាជរដ្ឋាភិបាលប្រាប់ពលរដ្ឋនិងពលករខ្មែរនៅកូរ៉េកុំឲ្យស្លន់ស្លោរទោះបីមានបញ្ហាអ្វីក៏ដោយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រាប់ដល់ពលករនិងពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង កុំមានការស្លន់ស្លោរឲ្យសោះទោះបីមានបញ្ហាអ្វីកើតឡើងនៅថ្ងៃមុខក៏ដោយ។
ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅកូរ៉េខាងត្បូង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា”គ្រាន់តែផ្ដាំផ្ញើថា បើមានរឿងអីកើតឡើង ក៏សូមកុំស្លន់ស្លោរ ប្រជាជនកូរ៉េ គេរស់នៅបានយ៉ាងម៉េច រស់នៅជាមួយគេចឹងទៅ”៕