ភ្នំពេញ ៖ មនុស្ស៤២នាក់(ស្រី១នាក់) ក្នុង១០ករណី ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទូទាំងប្រទេសថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៤២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៤នាក់ និងអ្នកប្រើប្រាស់២២នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្នាំ២០២០ រួមមាន ៖ មេតំហ្វេតាមីន(ice) = ១៥,៥៨ក្រាម និង២៥កញ្ចប់តូច, មេតំហ្វេតាមីន(Wy) = ០,៤៥ក្រាម, កេតាមីន = ១,៥៣ក្រាម, អ៊ិចស្តាស៊ី = ២,៨៣ក្រាម, កញ្ឆា = ៣១ដើម។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,៤៩ក្រាម កេតាមីន ១,៥៣ក្រាម និងអ៊ិចស្តាស៊ី = ២,៨៣ក្រាម, បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ១១កញ្ចប់តូច និងWy ០,៤៥ក្រាម, បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ដាំដុះ ១ករណី ឃាត់ ១នាក់ ចាប់យកកញ្ឆា ៣១ដើម, កំពង់ចាម ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់, កំពត ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៤៩ក្រាម, កណ្ដាល ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកice ០,២៤ក្រាម, កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៥,៦៩ក្រាម, ក្រចេះ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់, សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកice ៣,៣៥ក្រាម, ស្វាយរៀង ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៤,១៦ក្រាម, រាជធានីភ្នំពេញ ៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ១៤កញ្ចប់តូច៕