Home សង្គម បើកឆាកខែដំបូងឆ្នាំ២០២០អង្គរវត្តរកចំណូលបានជាង១០លានដុល្លារចាក់ចូលសេដ្ឋកិច្ចជាតិ

បើកឆាកខែដំបូងឆ្នាំ២០២០អង្គរវត្តរកចំណូលបានជាង១០លានដុល្លារចាក់ចូលសេដ្ឋកិច្ចជាតិ

0

ភ្នំពេញ៖ នៅខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន២២២,៥៦១នាក់ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់បានចំនួន ១០,៥៤៧,៣៣២ដុល្លារអាមេរិកចាក់ចូលសេដ្ឋកិច្ចជាតិ។

សេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ខែមករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។

សូមរំលឹកថា នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសជាង២លាននាក់ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រកចំណូលបានជិត១០០លានដុល្លារអាមេរិក៕

Previous articleប្រមុខរាជរដ្ឋាភិបាល នឹងចូលរួមកិច្ចប្រជុំកំពូលពិភពលោក នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅកូរ៉េ ៣ថ្ងៃ
Next articleតើក្រសួងសាធារណការកំណត់តម្លៃលេខពិសេសផ្ទាល់ខ្លួនដោយឈរលើមូលដ្ឋានអ្វីខ្លះ?