ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឋានៈជាអ្នកកាន់ចង្កូតនាវាកម្ពុជាបានបញ្ជាក់ច្បាស់ៗថា សម្ដេចមិនដែលធ្វើសេចក្ដីសម្រេចណាដើម្បីតម្រូវចិត្តប្រទេសណាមួយទេ ហើយជាពិសេសក៏មិនធ្វើអ្វីនាំឲ្យខូចផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣១ មករា សម្ដេចតេជោមានប្រសាសន៍ថា « ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ។ ខ្ញុំមិនធ្វើអ្វីដែល នឹងនាំឲ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ» ៕