ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ បានថ្លែងថា ក្រោយពីទទួលបានតម្រុយមានបុរសម្នាក់ចង់បំផ្ទុះគ្រាប់បែក នៅស្ថានទូតអាមេរិក ប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩នោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបិទលែងឲ្យបុរសនោះចូលកម្ពុជាតែម្ដង។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ” បើថាមុខសញ្ញានឹងមក អាចមានអសន្ដិសុខដល់ស្ថានទូតអាមេរិក វាមានចេតនាមិនល្អ យើងអត់ឲ្យចូលប្រទេស យើង មកដល់យើងឲ្យត្រឡប់ទៅវិញ”៕